ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
លោក យិន ប៊ុនអាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត បានជួបពិភាក្សាជាមួយលោកស្រី ហរីដហល ឌីលីព ដាម៉ានី (Ms Hrydhal Dilip Damani) អ្នកឯកទេសសេដ្ឋកិច្ច និងលោក នាង សុភ័ណ្ណតារា អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស/អ្នកឯកទេសសេដ្ឋកិច្ច របស់ធានាគារអភិវឌ្ឍន៏អាសុី (ADB) ដេីម្បីប្រមូលទិន្នន័យ និងព័ត៌មានសម្រាប់គាំទ្រដល់ដំណេីរការកសាងផែនការរៀបចំប្លង់គោល ប្រេីប្រាស់ដី និងផែនការប្រេីប្រាស់ដីក្រុងកំពត ។